ការវិនិយោគកម្ពុជា​-វៀតណាម

កម្ពុជាក្លាយជាទិសដៅវិនិយោគទី២ របស់វៀតណាមបន្ទាប់ពីអាមេរិក


ប្រទេសកម្ពុជា បានក្លាយជាទិសដៅវិនិយោគលំដាប់ទី២ របស់ប្រទេសវៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក ដោយគិតក្នុងរយៈពេល ៤ខែ ដំបូងនៅឆ្នាំ២០២១នេះ ប្រទេសវៀតណាម បានវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណជិត៩០ លានដុល្លារអាមេរិក។ នេះបើរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាម។
ក្រុមហ៊ុន Metfone នៅកម្ពុជា ដែលត្រូវបាន​វិនិយោគ​ដោយក្រុមហ៊ុន​វៀតណាម (រូបភាព៖ Vietnam News)
ដោយ

ប្រទេសវៀតណាម នៅ៤ខែដើមឆ្នាំនេះ បានវិនិយោគនៅក្រៅប្រទេសសរុបជាង ៥៤៥ លានដុល្លារអាមេរិក។ ដោយក្នុងនោះ ការវិនិយោគនៅអាមេរិកឈរលើកំពូលតារាង មានដល់ទៅជាង៣០០លានដុល្លារ គឺស្មើនឹងជាង ៥៥%ទៅហើយ នៃការវិនិយោគសរុប ខណៈដែលកម្ពុជាឈរលំដាប់ទី២ មានជិត៩០លានដុល្លារ និងត្រូវបានតាមពីក្រោយដោយប្រទេសបារាំង កាណាដា អាល្លឺម៉ង់ និងហូឡង់។នេះបើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាម។

ជុំវិញនឹងការវិនិយោគរបស់វៀតណាមនៅកម្ពុជានេះដែរ ត្រូវបាន  លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា ដ្បិតថា ការបោះទុនវិនិយោគរបស់ប្រទេសវៀតណាមនៅកម្ពុជា មិនមានច្រើនបើធៀបនឹងបណ្ដាប្រទេសផ្សេងទៀតក៏ពិតមែន តែកំណើនទំហំវិនិយោគរបស់វៀតណាមនៅកម្ពុជា គឺបានកើនពីមួយឆ្នាំទៅមួយឆ្នាំ។ កើនក៏ដោយសារតែប្រទេសទាំងពីរ ជាប្រទេសជិតខាងគ្នាផង នៅក្នុងក្របខណ្ឌអាស៊ានជាមួយគ្នាផង។ 

ក្នុងនាមជាអ្នកជំនួញ និងជាវិនិយោគិនក្នុងស្រុក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ខេមបូណូមីសថា សភាពាណិជ្ជកម្មកម្ពុជា តែងតែចូលរួមជាមួយរដ្ឋាភិបាល ក្នុងការកៀរគរវិនិយោគិន នៅក្រៅប្រទេស ជាពិសេសការវិនិយោគរបស់វៀតណាមនៅកម្ពុជា គឺស្របតាមការអំពាវនាវ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហគមន៍សេដ្ឋកិច្ចអាស៊ាន មិនត្រឹមតែវៀតណាមទេ ដែលរាជរដ្ឋាភិបាលចង់ឲ្យមកវិនិយោគនៅកម្ពុជា នៅមានបណ្តាប្រទេសធំៗជាច្រើនទៀត ដែលសភាពាណិជ្ជកម្មកំពុងទាក់ទាញ។

ឧកញ៉ា លឹម ហេង បន្ថែមថា ក្រោយបញ្ចប់ជំងឺកូវីដ-១៩ទៅ លោកសង្ឃឹមថា ច្បាប់វិនិយោគថ្មី ដែលរៀបរៀងដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នឹងអាចក្លាយជាកត្តាមួយ ជំរុញការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

សូមបញ្ជាក់ថា តួលេខពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលបានចេញផ្សាយដោយភ្នាក់ងារព័ត៌មានវៀតណាម VNA បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមនៅ៣ខែដំបូងនៃឆ្នាំ២០២១នេះ បានហក់ឡើងខ្លាំងមិនធ្លាប់មាន ដោយមានទឹកប្រាក់នាំចេញដល់ទៅជិត១ពាន់៥រយលានដុល្លារ ជាមួយកំណើន៤៤៣%ឯណោះ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានជាង១ពាន់២រយលានដុល្លារ កើនជិត១៦%។

តាមតួលេខនេះ បង្ហាញឲ្យឃើញថា នៅត្រីមាសទី១នេះ កម្ពុជាសម្រេចបានអតិរេកពាណិជ្ជកម្មជាមួយវៀតណាមប្រមាណ ២៥០លានដុល្លារអាមេរិក ដែលអាចនិយាយបានថា វាជាលើកដំបូងហើយ ដែលកម្ពុជាសម្រេចបានអតិរេកពាណិជ្ជកម្មជាមួយប្រទេសក្បែរខាងមួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អីយ៉ា! បញ្ចុះតម្លៃច្រើនដល់ម្លឹងផង? អ្នកស្រឡាញ់ Ford អាចពិចារណាបាន !

ព័ត៌មាន
ពិតជាដំណឹងគួរឲ្យរីករាយសម្រាប់មិត្តអ្នកគាំទ្រ និងស្រឡាញ់រថយន្តម៉ាក Ford ដែលកាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំ…

WHO៖ កូវីដ-១៩បំប្លែងខ្លួននៅឥណ្ឌាឆ្លងរាលដាលដល់ ៤០ប្រទេសហើយ

ព័ត៌មាន
មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីនៅឥណ្ឌាបានរីករាលដាលឆ្លងដល់ជាង ៤០ប្រទេសក្នុងពិភពលោកហើយ។ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា ប្រភេទវីរុសប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ