វ៉ាក់សាំងកូវីដ-១៩

WHO ទទួលស្គាល់វ៉ាក់សាំងអាមេរិកមួយប្រភេទទៀតហើយ ខណៈវ៉ាក់សាំងចិន២ប្រភេទ កំពុងរង់ចាំការសម្រេចចុងក្រោយ


វ៉ាក់សាំងកូវីដ-១៩ មួយប្រភេទទៀតដែលមានឈ្មោះថា Moderna ដែលជាការផលិតដោយក្រុមហ៊ុនអាមេរិក ត្រូវបានអង្គការសុខភាពពិភពលោកសម្រេចដាក់បញ្ចូលក្នុងបញ្ជីវ៉ាក់សាំងកូវីដ-១៩ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ខណៈដែលវ៉ាក់សាំងរបស់ចិនពីរប្រភេទដែលមានឈ្មោះថា Sinovac និង Sinopharm កំពុងរង់ចាំសេចក្ដីសម្រេចចុងក្រោយពីអង្គការសុខភាពពិភពលោកនៅក្នុងសប្ដាហ៍នេះ។
WHO ទទួលស្គាល់វ៉ាក់សាំងអាមេរិកមួយមុខទៀតហើយ ខណៈវ៉ាក់សាំងចិន២ប្រភេទ កំពុងរង់ចាំការសម្រេចចុងក្រោយ
ដោយ

ជំនួយការអគ្គនាយករងនៃអង្គការសុខភាពពិភពលោក គឺលោកស្រី Mariangela Simao បានអះអាងថា វាសំខាន់ខ្លាំងណាស់ ដែលត្រូវមានវ៉ាក់សាំងបន្ថែមទៀត ដោយសារតែការផ្គត់ផ្គង់កំពុងមានបញ្ហាខ្វះខាតយ៉ាងខ្លាំង។  ជាក់ស្ដែង នៅឥណ្ឌាដែលជាប្រទេសផលិតវ៉ាក់សាំងដ៏ធំសម្រាប់យន្ដការកូវ៉ាក់ជាសកល របស់អង្គការសុខភាពពិភពលោកដែរនោះ ក៏កំពុងប្រឈមនឹងបញ្ហារីករាលដាលកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ។ ហើយប្រទេសនេះ ក៏បានរឹតត្បិតការនាំចេញវ៉ាក់សាំងរបស់ខ្លួនផងដែរ ដោយសារតែខ្លួនកំពុងជួបវិបត្តិមេរោគឆ្លងដ៏សាហាវកូវីដ១៩។

បញ្ហាកង្វះខាតការផ្គត់ផ្គង់វ៉ាក់សាំងជាសកលនេះ កំពុងធ្វើឲ្យវ៉ាក់សាំងរបស់ប្រទេសចិន គឺ Sinovac និង Sinopharm កាន់តែមានក្ដីសង្ឃឹមខ្ពស់ក្នុងការឈានទៅទទួលបានការសម្រេចចុងក្រោយពីអង្គការសុខភាពពិភពលោក សម្រាប់ការប្រើប្រាស់បន្ទាន់ និងឈានទៅផ្គត់ផ្គង់ទៅឲ្យយន្ដការកូវ៉ាក់នៃកម្មវិធីអង្គការសុខភាពពិភពលោក ខណៈដែលកន្លងមកវ៉ាក់សាំងចិនទាំងពីរប្រភេទនេះ ហាក់ប្រឈមនឹងសម្ពាធទាក់ទងនឹងបញ្ហាកង្វះតម្លាភាព គុណភាព និង មានទិន្នន័យច្របូកច្របល់។

ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិក Moderna ដែលទើបទទួលបានការសម្រេចដាក់ឲ្យប្រើប្រាស់បន្ទាន់ ដោយអង្គការសុខភាពពិភពលោកនោះ បានប្រកាសថា នៅសប្ដាហ៍នេះ ក្រុមហ៊ុនមានផែនការពង្រីកបណ្ដាញផលិតកម្មបន្ថែមទៀត ដើម្បីជំរុញសមត្ថភាពផលិតវ៉ាក់សាំងឲ្យបានដល់ ៣ពាន់លានដូសនៅក្នុងឆ្នាំ២០២២។

សូមបញ្ជាក់ថា វ៉ាក់សាំងដំបូងដែលត្រូវបានអង្គការសុខភាពពិភពលោកសម្រេចអនុញ្ញាតដាក់ឲ្យប្រើប្រាស់បន្ទាន់ គឺវ៉ាក់សាំង Pfizer ផលិតដោយក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់។ បន្ទាប់មក អង្គការសុខភាពពិភពលោក ក៏បានសម្រេចអនុញ្ញាតដាក់ឲ្យប្រើប្រាស់បន្ទាន់បន្ថែម វ៉ាក់សាំង AstraZeneca របស់អង់គ្លេស និង វ៉ាក់សាំង Johnson & Johnson របស់អាមេរិក ហើយចុងក្រោយនេះ គឺវ៉ាក់សាំង Moderna។ ជាមួយគ្នានេះដែរ បើសិនជាការពិនិត្យវាយតម្លៃរបស់អង្គការសុខភាពពិភពលោកនៅសប្ដាហ៍នេះ លើវ៉ាក់សាំងចិន ២ប្រភេទបន្ថែមទៀត Sinovac និង Sinofarm ត្រូវបានធ្វើឡើងដោយជោគជ័យ នោះវ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់បន្ទាន់ដោយអង្គការសុខភាពពិភពលោកនឹងកើនដល់ ៦ប្រភេទហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋភូមាពាក់កណ្តាលប្រទេស អាចនឹងធ្លាក់ក្នុងភាពក្រីក្រនៅឆ្នាំ២០២២

ព័ត៌មាន
ផលប៉ះពាល់ធំៗចំនួន២ ដែលនឹងរុញច្រានឲ្យប្រជាជនភូមាកន្លះនគរ ធ្លាក់ក្នុងភាពក្រីក្រនៅឆ្នាំ២០២២ គឺទី១បណ្តាលមកពីភាពវឹកវរនៅក្នុងប្រទេសក្រោយរដ្ឋប្រហា…

ក្រោយមានពលរដ្ឋរាប់ម៉ឺននាក់ធ្វើដំណើរកម្សាន្ដ វៀតណាមដាក់ការរឹតត្បិតខ្លាំងជាងមុន

ព័ត៌មាន
ប្រទេសវៀតណាម កំពុងបារម្ភពីការផ្ទុះរាលដាលឆ្លងកូវីដ-១៩ កាន់តែខ្លាំងឡើង នៅអំឡុងពេលនៃថ្ងៃឈប់សម្រាកបុណ្យជាតិចាប់ពីថ្ងៃទី ៣០មេសា ដល់ថ្ងៃទី ៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ