ហាងឆេងមាស

តម្លៃមាសចាប់ផ្ដើមកើនឡើងវិញ ចំពេលទស្សនវិស័យឆ្នាំ២០២៤ កំពុងផ្តល់ក្តីសង្ឃឹមកាន់តែខ្ពស់ដល់ទីផ្សារមាស


តម្លៃមាសកំពុងចាប់ផ្តើមវិលត្រលប់មកវិញដ៏គួរឱ្យចាប់អារម្មណ៍ជាបណ្ដើរៗហើយនៅឆ្នាំ២០២៣ នេះបន្ទាប់ពីបានធ្លាក់ចុះរយៈពេល២ឆ្នាំមកនេះ។ ជាក់ស្ដែងនៅចុងខែវិច្ឆិកានេះគេបានឃើញតម្លៃមាសបានកើនឡើងជិតដល់កម្រិតខ្ពស់បំផុត គឺចំនួន២.០៦០ដល្លារក្នុងមួយអោន ដោយមួយអោនជាង៨ជីមាសកាលពីខែសីហា ឆ្នាំ២០២០ ហើយទស្សនវិស័យសម្រាប់មាសនៅឆ្នាំ២០២៤ កំពុងភ្លឺស្វាងដោយសារធនាគារកណ្ដាលអាម៉េរិកកាត់បន្ថយអត្រាការប្រាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ហាងឆេងមាស
ដោយ

បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹមតម្លៃ១.៨២០ដុល្លារក្នុងមួយអោន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំនេះ ឥឡូវនេះតម្លៃមាស បានចាប់ផ្ដើមកើនឡើងជាបណ្ដើរៗវិញហើយ ដោយនៅចុងខែវិច្ឆិកា នេះ តម្លៃមាសបានកើនឡើងដល់២.០៤៥ដុល្លារក្នុងមួយអោន គឺជិតដល់កម្រិតខ្ពស់បំផុតនៅក្នុងខែសីហា ឆ្នាំ២០២០ ដែលពេលនោះមានតម្លៃ២.០៦០ដុល្លារក្នុងមួយអោន។

ភាពតានតឹងភូមិសាស្ត្រនយោបាយដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ាគួបផ្សំនឹងការធ្លាក់ចុះជាបន្តបន្ទាប់នៃអត្រាអតិផរណានៅសហរដ្ឋអាម៉េរិក បានជំរុញឱ្យតម្លៃមាសកើនឡើងគួរឱ្យកត់សម្គាល់។ ហើយការរំពឹងទុករបស់ទីផ្សារមាសពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ក៏បានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញឱ្យតម្លៃមាសកើនឡើងនាពេលអនាគតផងដែរ។

ស្របពេលមានការថយចុះយ៉ាងខ្លាំងនូវអតិផរណានៅសហរដ្ឋអាម៉េរិកគួបផ្សំនឹងការឆ្លើយតបទៅនឹងការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ធនាគារកណ្ដាលអាម៉េរិកក្នុងការផ្អាកឡើងអត្រាការប្រាក់នោះ អ្នកលេងទីផ្សារមាសកំពុងរំពឹងទុកកាន់តែខ្លាំងឡើងថា ធនាគារអាម៉េ​រិកនេះ នឹងកាត់បន្ថយអត្រាការប្រាក់ឆាប់ៗនេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៤។

គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកចូលរួមទីផ្សារមាសបានបង្ហាញថា លទ្ធភាព៧៥% គឺធនាគារកណ្ដាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅដើមខែឧសភា ឆ្នាំ២០២៤ ហើយលទ្ធភាព៧៧% ទៀតបង្ហាញថា ធនាគារនេះនឹងកាត់បន្ថយអត្រាការប្រាក់៤លើក នៅត្រឹមខែធ្នូ ឆ្នាំ២០២៤។

លោក John Hathaway អ្នកគ្រប់គ្រងផលប័ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Sprott Asset Management USA បានបង្ហាញទស្សនថា ពួកគេជឿថា មាសអាចនឹងត្រៀមខ្លួនសម្រាប់ដំណើរការកាន់តែខ្លាំងនៅក្នុងប៉ុន្មានខែខាងមុខនេះ ប៉ុន្តែលោកបានសម្តែងការព្រួយបារម្ភអំពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្ដាលអាម៉េរិកចំពោះគោលការណ៍អត្រាការប្រាក់កាន់តែខ្ពស់ សម្រាប់រយៈពេលយូរអាចបណ្តាលឱ្យមានបរិត្តផរណាឥណទានកាន់តែទូលំទូលាយ និងការធ្លាក់ចុះសេដ្ឋកិច្ចដែលវាអាចពង្រីកគន្លងផ្លូវតម្លៃមាសបន្ថែមទៀត។

ប្រសិនបើធនាគារកណ្ដាលអាម៉េរិកពិតជាសម្រេចកាត់បន្ថយអត្រាការប្រាក់ឆាប់ៗនេះមែន ធនាគារនេះបានព្យាករថា មាសអាចឈានដល់ឆ្នាំមួយដ៏គួរឱ្យចាប់អារម្មណ៍ ដែលមានតម្លៃ២ពាន់៤រយដុល្លារក្នុងមួយអោន ពោលគឺបានកើនឡើង១៨%ពីកម្រិតបច្ចុប្បន្ន។ ការធ្វើព្យាករនេះបានបង្កើនការរំពឹងទុកដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកវិនិយោគនៅក្នុងឆ្នាំ២០២៤៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅទ្រឹង នឹងធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះនៅឆ្នាំក្រោយនេះ

ព័ត៌មាន
មន្ត្រីប្រតិបត្តិជាន់ខ្ពស់ម្នាក់នៅក្រុមហ៊ុន IRPC ដែលជាសាខារបស់ក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នជាតិ PTT បាននិយាយថា តម្លៃប្រេងឆៅនៅទីក្រុងឌូបៃ …

ថៃកំពុងតែរៀបចំកែសម្រួលពន្ធលើភេសជ្ជៈ ដើម្បីគាំទ្រ និងជំរុញវិស័យទេសចរណ៍

ព័ត៌មាន
ដើម្បីគាំទ្រ និងជំរុញវិស័យទេសចរណ៍នៅក្នុងប្រទេស អាជ្ញាធរ និងអ្នកជំនាញថៃ កំពុងតែរិះរកគ្រប់ មធ្យោបាយ។ សារព័ត៌មាននៅក្នុងប្រទេសនេះ បានរា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ