កំណើនសេដ្ឋកិច្ចសាកល

ប្រធាន IMF មើលឃើញកំណើនសេដ្ឋកិច្ចសាកលនឹងមានទាបជាង ៣% នៅក្នុងឆ្នាំ២០២៣


នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺលោកស្រី គី្រស្ទីលីណា ចចជីវ៉ា (Kristalina Georgieva) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះក្រោមអត្រា ៣% នៅឆ្នាំ២០២៣ ហើយនឹងបន្តក្នុងអត្រាប្រហែល ៣% សម្រាប់ពេល ៥ ឆ្នាំខាងមុខ។ ស្ថានភាពបែបនេះនឹងបង្កើនហានិភ័យកាន់តែធំ ចំពោះសេដ្ឋកិច្ចសាកលលោក។ ទោះបីជាយ៉ាងនេះក្ដី លោកស្រីបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាកំណើនទាបបែបនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ប្រធាន IMF មើលឃើញកំណើនសេដ្ឋកិច្ចសាកលនឹងមានទាបជាង ៣% នៅក្នុងឆ្នាំ២០២៣

នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺលោកស្រី គី្រស្ទីលីណា ចចជីវ៉ា (Kristalina Georgieva) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះក្រោមអត្រា ៣% នៅឆ្នាំ២០២៣ ហើយនឹងបន្តក្នុងអត្រាប្រហែល ៣% សម្រាប់ពេល ៥ ឆ្នាំខាងមុខ។ ស្ថានភាពបែបនេះនឹងបង្កើនហានិភ័យកាន់តែធំ ចំពោះសេដ្ឋកិច្ចសាកលលោក។

តួលេខនៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ គឺជាការព្យាករអំពីកំណើនសេដ្ឋកិច្ចកម្រិតទាបបំផុតដែលមិនធ្លាប់មានសម្រាប់រយៈពេលមធ្យម ដោយ IMF ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីរបស់ពិភពលោក ហើយវាក៏ជាតួលេខមួយទាបជាងកំណើនមធ្យមក្នុងអត្រា ៣,៨% ដែលធ្លាប់មានក្នុងរយៈពេល ២ ទសវត្សរ៍មកនេះផងដែរ។

លោកស្រី ចចជីវ៉ា បាននិយាយថា សកម្មភាពគោលនយោបាយរូបិយវត្ថុនិងសារពើពន្ធតឹងតែ ដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ និងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាឧបសគ្គដ៏អាក្រក់បំផុតចំពោះកំណើន ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ប៉ុន្តែបច្ចុប្បន្នគេនៅតែមិនទាន់មានក្ដីរំពឹងទុកខ្លាំងពីកំណើននៅឡើយទេ ដោយសារតែអតិផរណានៅខ្ពស់ជានិច្ច។ លោកស្រីបានបន្ថែមថា បរាជ័យរបស់ធនាគារនៅប្រទេសស្វីស និងនៅសហរដ្ឋអាមេរិក បានបង្ហាញពីភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ ដែលបានបង្កើនហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកថែមទៀតផងដែរ។

លោកស្រី ចចជីវ៉ា បាននិយាយក្នុងសុន្ទរកថាមួយ មុនកិច្ចប្រជុំនៅសប្តាហ៍ក្រោយរបស់មូលនិធិ IMF និងធនាគារពិភពលោកថា ទោះជាទីផ្សារការងារមានភាពធន់គួរឱ្យភ្ញាក់ផ្អើល ហើយតម្រូវការរបស់អ្នកប្រើប្រាស់កើនឡើង ហើយទោះបីជាកណើននៅក្នុងប្រទេសចិនក៏ដោយ ក៏ពួកយើងនៅតែមើលឃើញថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងមិនដល់ ៣% ទេ នៅក្នុងឆ្នាំ២០២៣ ហើយកំណើនស្ថិត ក្នុងស្ថានភាពខ្សោយនាពេលនេះ និងនៅក្នុងរយៈពេលមធ្យម។

ប្រធានមូលនិធិ IMF រូបនេះបាននិយាយនៅក្នុងព្រឹត្តិការណ៍មួយរៀបចំដោយមជ្ឈមណ្ឌល ម៉េរីឌៀន ហៅស៍ អ៊ែន ប៉ូលីទីកូ (Meridian House and Politico) ថា ដោយសារមានការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ហើយអតិផរណានៅតែកើនខ្ពស់នោះ ការស្ទុះងើបឡើងវិញនៃកំណើនខ្លាំងក្លា នៅតែជារឿងដ៏ពិបាកមួយ ហើយវាក៏ធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុករបស់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ប្រជាពលរដ្ឋ និងប្រទេសដែលងាយរងគ្រោះបំផុតតែម្ដង។

កំណើនសេដ្ឋកិច្ចសាកលលោកបានធ្លាក់ចុះជិតពាក់កណ្តាលមកនៅត្រឹម ៣,៤% ក្នុងឆ្នាំ២០២២ បន្ទាប់ពីមានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើល បង្កឡើងដោយសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ និយាយម្យ៉ាងទៀត សេដ្ឋកិច្ចពិភពលោកបានបន្ថយល្បឿន ក្រោយពីបានស្ទុះងើបឡើងវិញក្នុងអត្រា ៦,១% នៅក្នុងឆ្នាំ ២០២១។

លោកស្រី ចចជីវ៉ា បាននិយាយថា ប្រទេសឥណ្ឌា និងចិន នឹងមានចំណែកពាក់កណ្តាលនៃកំណើនពិភពលោកនៅឆ្នាំ២០២៣ ប៉ុន្តែ ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនប្រហែល ៩០% នឹងឃើញការថយចុះនៃអត្រាកំណើនរបស់ពួកគេនៅឆ្នាំនេះ។

លោកស្រីបានបន្តទៀតថា ប្រទេសមានប្រាក់ចំណូលទាប ដែលប្រឈមមុខនឹងការចំណាយច្រើនលើបំណុលរបស់ពួកគេ និងដែលមានតម្រូវការនាំចេញធ្លាក់ចុះ នឹងមានកំណើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ តិចជាងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

ប្រធានមូលនិធិ IMF រូបនេះបានអំពាវនាវឱ្យធនាគារកណ្តាលរក្សាទិសដៅក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណាឱ្យបានយូររហូតដល់សម្ពាធហិរញ្ញវត្ថុបានធូរស្រាលឡើងវិញ ប៉ុន្តែត្រូវដោះស្រាយហានិភ័យនៃស្ថិរភាពហិរញ្ញវត្ថុ នៅពេលដែលហានិភ័យទាំងនោះកើតឡើងទន្ទឹមគ្នានឹងការផ្តល់សាច់ប្រាក់៕




អត្ថបទបន្ទាប់


មេ CDC អះអាងថា ការងាររបស់សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មមិនជាន់គ្នានោះទេ

ព័ត៌មាន
តើការងាររបស់សមាគមឧកញ៉កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាអាចជាន់គ្នាដែរ ឬយ៉ាងណា? បើតាមការគូសបញ្ជាក់ច្បាស់ៗរបស់ថ្នាក់ដឹកនាំ CDC ការងាររបស…

វៀតណាមនឹងស៊ើបអង្កេតលើបណ្ដាញសង្គម TikTok ជុំវិញខ្លឹមសារបង្កគ្រោះថ្នាក់

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា ចាប់ពីខែឧសភានេះតទៅ ខ្លួននឹងស៊ើបអង្កេតប្រតិបត្តិការរបស់កម្មវិធីបណ្តាញសង្គម ទិកតុក (TikTok) ដែលប្រជាជនវៀតណាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ