ការអភិវឌ្ឍ​វិស័យ​អាកាសចរណ៍នៅកម្ពុជា

ហេតុអ្វី​កម្ពុជា​ជំរុញ​ខ្លាំង​លើ​ការអភិវឌ្ឍ​សាងសង់​ព្រលាន​យន្តហោះ​ក្នុង​ស្រុក​ជាច្រើន?


បច្ចុប្បន្ន កម្ពុជា​កំពុងតែ​អភិវឌ្ឍ​សាងសង់​ព្រលាន​យន្តហោះ​ថ្មីៗ​ក្នុង​ស្រុក​ជាច្រើន រួមទាំង​បាន​ធ្វើការ​កែ​លម្អ​ព្រលាន​យន្តហោះ​ដែល​មាន​ស្រាប់​ជាច្រើន​ឡើងវិញ​ផងដែរ ដើម្បី​ភ្ជាប់​ការហោះហើរ​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ ទាំង​នៅ​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក ដែល​អាច​នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​កើនឡើង​នៃ​ភ្ញៀវ។
រូបគំនូរ​តំណាង​ព្រលានយន្តហោះ​ថ្មី ដែល​សាងសង់នៅ​ស្រុក​ស្អាង ស្រុកកណ្ដាលស្ទឹង និងក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។
ដោយ

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ចុះត្រួត​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ ២០២០ ថា  បច្ចុប្បន្ន កម្ពុជា​បាន​ធ្វើការអភិវឌ្ឍ​ព្រលាន​យន្តហោះ​ចំនួន៣ ទីកន្លែង​ផ្សេងៗ​គ្នា ក្នុង​ពេល​តែ​មួយ មាន​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី ព្រលាន​យន្តហោះ​សៀមរាប និង​ចុង​ក្រោយ គឺ​ព្រលាន​យន្តហោះ​កងកេង​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​នៅពេល​ខាងមុខ នឹង​មាន​ការអភិវឌ្ឍ​បន្ត​បន្ទាប់​ទៀត គឺ​ព្រលាន​យន្តហោះ​បាត់ដំបង និង រតនៈគិរី ជាដើម។

សម្តេចតេជោ​បាន​បញ្ជាក់​បន្ថែម​ថា បើទោះបី​ជា​មាន​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​ក៏ដោយ ក៏ព្រលាន​យន្តហោះ​ភ្នំពេញ​ចាស់​មិន​ត្រូវ​បាន​លុបចោល​នោះ​ទេ ពោល​គឺ​នៅ​តែ​រក្សា​ទុក​ឲ្យ​ដំណើរការ​ដដែល ដោយ​គ្រាន់តែ​ផ្លាស់​ប្តូរ​មុខងារ​ប្រើប្រាស់​ប៉ុណ្ណោះ ឲ្យ​ក្លាយ​ជា​ព្រលាន​យោធា និង​ការបម្រើ​ឲ្យ​ការហោះហើរ​ផ្ទៃ​ក្នុង​ដោយ​ហោះ​ពី​ភ្នំពេញ​ទៅ​សៀមរាប និង​ហោះ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​ភ្ជាប់ទៅ​ព្រលាន​យន្តហោះ​ផ្សេងៗ​ទៀត​កាន់តែ​ច្រើន និង​បន្ត​បន្ទាប់​ទៀត​ ភ្ជាប់​ទៅ​បាត់ដំបង និងរតនគិរី ចំណែក​មុខងារ​ទី៣ គឺ​បម្រើ​ការដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស និង​មុខងារ​ចុង​ក្រោយ​បម្រើ​ឲ្យ​យន្តហោះ​ឯកជន​ជួល​ទីតាំង។

សម្តេចប្រមុខរដ្ឋាភិបាលបានអះអាងបន្តថា ព្រលានយន្តហោះដែលកំពុងតែអភិវឌ្ឍន៍នេះត្រូវតែធ្វើការអភិវឌ្ឍន៍ទៅតាមផែនការ និងឆ្លើយតបតាមពេលវេលាដែលបានកំណត់។ សម្តេចថា ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះមិនបញ្ហាហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ឡើយ ហើយមកដល់ថ្ងៃនេះក៏មិនមានក្រុហ៊ុនអភិវឌ្ឍណាមួយនៅក្នុងប្រទេសកម្ពុជាប្រកាសក្ស័យធន់នោះដែរ។

សម្តេចតេជោ​ក៏​បាន​បញ្ជាក់​ពី​វិសាលភាព​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី​ ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​ដំណាក់កាល​ទី១ នៅ​ឆ្នាំ២០២៣ នឹង​មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​បាន ១៣​លាន​នាក់ និង​បន្ត​ទៅ​ឆ្នាំ​២០៣០ មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​ ៣០​លាន​នាក់។ ហើយ​ក៏​ជា​ព្រលាន​យន្តហោះ​មួយ​ដែល​មិន​គ្រាន់តែ​ផ្លូវ​ហោះ​ចុះ​តែ​មួយ​ទេ ពោល​គឺ​នឹង​ឈាន​ទៅ​ដល់​ផ្លូវហោះ​រហូត​២​ខ្សែរ ដែល​នេះ​ជា​តម្រូវការ​ចាំបាច់​ក្នុង​ការអភិវឌ្ឍ​ប្រទេស។

ជាមួយនឹងការអភិវឌ្ឍ​ព្រលាន​យន្តហោះ​ទាំងនេះ សម្តេច​បន្ត​លើកទឹក​ចិត្ត​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ព្រលាន​យន្តហោះនេះ​ ក៏ដូចជា អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​ត្រូវ​ខិត​ខំ​សហការគ្នា​ដោះស្រាយបញ្ហាដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ការអភិវឌ្ឍព្រលាន​យន្តហោះ​ថ្មី​នេះ​សម្រេច​តាម​ការគ្រោងទុក៕




អត្ថបទបន្ទាប់


ឈ្មួញទុរេន៖ បច្ចុប្បន្នការដាំដុះទុរេនមានការកើនឡើង ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន

ព័ត៌មាន
«បច្ចុប្បន្នការដាំដុះទុរេនមានការកើនឡើង ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន» នេះជាការលើកឡើងពីសំណាក់ម្ចាស់សហគមន៍ចម្ការស្តេចទ…

តើរថយន្តមិនបានផ្ទេរកាត់ឈ្មោះនឹងត្រូវរងការផាកពិន័យដែរទេ?

ព័ត៌មាន
ក្រោយពីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលប្រកាសពីការបន្ធូរបន្ថយនីតីវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត(ការកាត់ឈ្មោះឡាន) …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ