គម្រោងសាងសង់អាកាសយានដ្ឋាន

អ្នកនាំពាក្យអាកាសចរស៊ីវិល៖ កូវីដ-១៩ មិនបានធ្វើឲ្យគម្រោងសាងសង់អាកាសយានដ្ឋានថ្មីៗត្រូវពន្យារពេលទេ!


បច្ចុប្បន្ន កម្ពុជាកំពុងមានការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិធំៗជាច្រើនដូចគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី អាកាសយាន្ដអន្តរជាតិភ្នំពេញថ្មី និងអាកាសយានដ្ឋានអន្តរជាតិនៅខេត្តកោះកុងជាដើម។ ក្រៅពីនេះ កម្ពុជាក៏មានការសិក្សាលើគម្រោងអាកាសយានដ្ឋាននៅខេត្តជាមួយចំនួនទៀតផងដែរ ដូចជានៅមណ្ឌលគិរី និងបាត់ដំបងជាដើម។ ប៉ុន្ដែ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គម្រោងសាងសង់ និងគម្រោងសិក្សាអាកាសយានដ្ឋានថ្មីៗទាំងនេះ មិនមាន​ការពន្យារពេល​នោះទេ គ្រាន់តែបន្ថយល្បឿនការងារ​តែប៉ុណ្ណោះ។
រូបគម្រោងព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី
ដោយ

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បញ្ជាក់ប្រាប់ខេមបូណូមីសថា អាកាសយានដ្ឋានអន្តរជាតិថ្មី​​ដែលកំពុងដំណើរការសាងសង់ចំនួនពីរ​ គឺអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី និងអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបថ្មីមានល្បឿននៃការសាងសង់​យឺតជាងមុន ដោយសារតែផលរំខាន​ពីកូវីដ-១៩។ ខណៈបច្ចុប្បន្ន អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​​សម្រេចបាន​ការសាងសង់​បានជាង​​១៨% និងអាកាសយានដ្ឋាន​អន្តរជាតិសៀមរាបថ្មី​​សម្រេច​បាន​ជាង ​៤៣%ហើយ។​

ដោយឡែក ចំពោះ​គម្រោង​អាកាសយានដ្ឋាន​ផ្សេងទៀតដូចជា អាកាសយានដ្ឋាននៅខេត្ត​បាត់ដំបង កោះកុង និង​មណ្ឌលគីរីជាដើម ត្រូវបាន​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាសចរ​ស៊ីវិលរូបនេះ អះអាងថា គឺនៅតែបន្ដ​ដំណើរការ ប៉ុន្តែមិនមានសកម្មភាពលឿន​ពុះកព្រ្ជោលខ្លាំង ដូចពេលមុនមានវិបត្តិ កូវីដ-១៩នោះទេ។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា សង្កត់ធ្ងន់ថា បើទោះបីជាបញ្ហា​មេរោគកូវីដ-១៩ បានបង្កផលរំខាន​ជាច្រើន​ដល់វិស័យអាកាសចរណ៍ក៏ដោយ ប៉ុន្ដែ គម្រោង​អាកាសយានដ្ឋាន​ថ្មីៗរបស់​កម្ពុជាដែលកំពុងសាងសង់ និងសិក្សាពីលទ្ធភាពសាងសង់​ គឺនៅតែបន្ដ មិនមានគម្រោងណាមួយត្រូវបាន​ផ្អាក ឬពន្យារពេលនោះទេ ពោលគឺដូចបានរៀបរាប់ខាងលើអញ្ចឹង​ គ្រាន់តែ​មានការ​ថមថយល្បឿនការងារសាងសង់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា តាមតួលេខពីរដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល​ កាលពីឆ្នាំ២០២០ អាកាសយានដ្ឋាន​អន្តរជាតិទាំងបីរបស់​ប្រទេសកម្ពុជា ទទួលបាន​អ្នកដំណើរ​សរុប​ប្រមាណជាង ២ លាននាក់ ធ្លាក់ចុះប្រមាណ ៧៩ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩៕

អត្ថបទដោយ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមចាប់ផ្ដើមរឹតបន្ដឹងចំពោះការផ្សាយពាណិជ្ជកម្មនៅលើ Google និង Facebook

ព័ត៌មាន
ប្រទេសវៀតណាមថ្មីៗនេះបានដាក់ចេញនូវអនុក្រឹត្យថ្មីមួយ ដើម្បីបញ្ញាត្តិរឹតបន្ដឹងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មឆ្លងដែន ដែលមាននៅលើបណ្ដាញ ភ្លែតហ្វមរបស់…

ករណីកូវីដ-១៩នាំចូលក្នុងប្រទេសឡាវបន្ដហក់ឡើងខ្លាំង ខណៈរដ្ឋាភិបាលបន្តវិធានការបិទខ្ទប់

ព័ត៌មាន
ប្រទេសឡាវកាលពីពេលថ្មីៗនេះ បានប្រកាសបន្តពន្យារពេលការបិទខ្ទប់ប្រទេសរបស់ខ្លួនរហូតដល់ដើមខែសីហា ក្រោយពីករណីឆ្លងកូវីដ១៩ក្នុងប្រទេសដែលភាគច្រើនជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ