រូបអង្គរវត្តលើអង្កររបស់ឥណ្ឌា

អ្នកជំនាញ៖ ការប្រើរូបអង្គរវត្តលើឈ្មោះអង្ករនៅឥណ្ឌា មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់អង្ករកម្ពុជានោះទេ


កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនឥណ្ឌាមួយឈ្មោះ វ៉ូយ៉ាក Voyage India បានប្រើរូប និងឈ្មោះអង្គរវត្តកម្ពុជានៅលើសម្បកវេចខ្ចប់លើអង្ករមួយប្រភេទ ដែលបានចរាចរលក់នៅតាមទីផ្សារ និងប្រព័ន្ធអនឡាញ ហើយត្រូវបានគេចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គម ហើយក្រោយមានការតវ៉ាពីភាគីកម្ពុជា ពេលនេះក្រុមហ៊ុនឥណ្ឌានោះ បានឈប់ប្រើប្រាស់រូបភាព និងឈ្មោះអង្គរវត្តរបស់កម្ពុជាទៀតហើយ។ ជុំវិញបញ្ហានេះ អ្នកជំនាញក្នុងវិស័យស្រូវអង្ករអះអាងថា បញ្ហានេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងការនាំចេញអង្កររបស់កម្ពុជានោះទេ។
ការប្រើរូបអង្គរវត្តលើឈ្មោះអង្ករនៅឥណ្ឌា មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់អង្ករកម្ពុជា
ដោយ

លោក លន់ យ៉េ​ង អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ការ​ប្រើ​រូប និង​ឈ្មោះ​អង្គរវត្ត​កម្ពុជា ប្រើ​លើ​សម្បក​វេច​ខ្ចប់​លើ​អង្ករ​របស់​ក្រុមហ៊ុន​ឥណ្ឌា Voyage India មិន​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ គុណភាព និង​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នោះ​ទេ​។ ការ​បញ្ជាក់​បែប​នេះ ដ្បិត​លោក​សង្កេត​ឃើញ​ថា ទោះបី​ក្រុមហ៊ុន​នោះ​ប្រើ​រូប និង​ឈ្មោះ​អង្គរវត្ត​ក៏​ពិតមែន ប៉ុន្តែ​ឈ្មោះ​អង្ករ​ជា​របស់​ថៃ​។

តែ​យ៉ាងណា លោក សង្កត់ធ្ងន់​ថា សហព័ន្ធ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ធ្វើ​អាជីវកម្ម​បែប​នេះ ដ្បិត​វា​ជា​ការ​ធ្វើ​អាជីវកម្ម​មួយ ដែល​រំលោភ​លើ​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម និង​ការ​ប្រកួតប្រជែង​។ បើ​តាម​លោក លន់ យ៉េ​ង ខាង​សហព័ន្ធ​ស្រូវ​អង្ករ​បាន​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​យូរ​មក​ហើយ​ពាក់ព័ន្ធ​បញ្ហា​ការ​ប្រើប្រាស់​រូប និង​ឈ្មោះ​អង្គរវត្ត​នេះ​។

ពាក់ព័ន្ធ​បញ្ហា​ប្រើ​រូប និង​ឈ្មោះ​អង្គរវត្ត​កម្ពុជា​លើ​ផលិតផល​អង្ករ​របស់​ក្រុមហ៊ុន​ឥណ្ឌា Voyage India នេះ​ដែរ​កាលពី​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០២១ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដើម្បី​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ឥណ្ឌា​នេះ បាន​ឈប់​ប្រើប្រាស់​រូប និង​ឈ្មោះ​អង្គរវត្ត​កម្ពុជា​ហើយ​។ 

ក្រសួងពាណិជ្ជកម្ម និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចាត់​ទុក​ការ​ប្រើប្រាស់​រូប និង​ឈ្មោះ​អង្គរ​ពី​សំណាក់​ក្រុមហ៊ុន​ឥណ្ឌា​ខាងលើ​ជា​ការ​ធ្វើ​អាជីវកម្ម​មួយ ដែល​ត្រឹមត្រូវ ដ្បិត​វា​បាន​រំលោភច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​។ លើស​ពី​នេះ អំពើ​នេះ​ជា​ការ​រំលោភ​លើ​អនុសញ្ញា​ទី​ក្រុងប៉ារីស​ស្តី​ពី​កិច្ច​ការពារ​កម្ម​សិទ្ធ​ឧស្សាហកម្ម​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រុមហ៊ុន​ឥណ្ឌា​ខាងលើ​បាន​លួច​ប្រើ​រូប និង​ឈ្មោះ​អង្គរវត្ត​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១​។ ប៉ុន្តែ​ទើប​ស្រាវជ្រាវ​ដឹង​កាលពី​ពេល​ថ្មី​ៗ ហើយ​ក៏​បាន​ចាត់វិធានការ​ឲ្យ​បញ្ឈប់​តែ​ម្តង​។ ប្រតិបត្តិការ​នេះ​មានការ​ចូលរួម​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា និង​ក្រសួងពាណិជ្ជកម្ម រួម​ជាមួយ​ភាគី​ថៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ កូវីដ-១៩ធ្វើឲ្យរំខានដល់ការរៀបចំធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករនៅឆ្នាំនេះ

ព័ត៌មាន
កិច្ចសន្យាកសិកម្ម បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានស្ថិភាពតម្លៃ និង បរិមាណផលិត តាមរយៈការចូលរួមសម្របសម្រួលពីភាគីអ្នកផលិត និង …

ដំណឹងល្អសម្រាប់អ្នកស្វាយរៀង ! foodpanda មកដល់ខេត្តស្វាយរៀងហើយ ដើម្បីជួយអាជីវកម្មនៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ

ព័ត៌មាន
ស្វាយរៀង, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ -- ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឈាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ