Samsung និង SK Hynik ជួបបញ្ហា ក្រោយចិនដាក់បម្រាមលើក្រុមហ៊ុន Micron

ការដាក់បម្រាមរបស់ចិនលើបន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិក Micron កំពុងមានសម្ពាធរាលដាលដល់ក្រុមហ៊ុនឈីបធំៗរបស់កូរ៉េ


បម្រាមរបស់ប្រទេសចិនដែលដាក់លើក្រុមហ៊ុនផលិតបន្ទះឈីបសហរដ្ឋអាមេរិក Micron Technology បានធ្វើឱ្យក្រុមហ៊ុនជាដៃគូនៅកូរ៉េខាងត្បូង ប្រឈមមុខនឹងជម្រើសដ៏ពិបាក រវាងការពង្រីកចំណែកទីផ្សារផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតនៅអាស៊ីមួយនេះ និងការប្រឈមមុខនៅក្នុងចន្លោះកណ្ដាលនៃសម្ពាធជម្លោះរវាងអាមេរិក និងចិនតែម្ដង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ការដាក់បម្រាមរបស់ចិនលើបន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិក Micron កំពុងមានសម្ពាធរាលដាលដល់ក្រុមហ៊ុនឈីបធំៗរបស់កូរ៉េ
ដោយ

ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics និងក្រុមហ៊ុន SK Hynix គឺជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំជាងគេទាំង២នៅលើពិភពលោក រីឯក្រុមហ៊ុន Micron របស់សហរដ្ឋអាមេរិកស្ថិតនៅលេខ៣។ ក្រុមហ៊ុនទាំង៣នេះបានធ្វើអាជីវកម្មយ៉ាងសកម្មនៅក្នុងប្រទេសចិន ទោះជាក្រុមហ៊ុនកូរ៉េខាងត្បូងទាំង២ មានផលិតកម្មធំជាងក្រុមហ៊ុនមីក្រុងនៅក្នុងប្រទេសនេះក៏ដោយ។

ទីក្រុងប៉េកាំងបានប្រកាសកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភាថា ក្រុមហ៊ុន មីក្រុង បានបរាជ័យក្នុងការត្រួតពិនិត្យសុវត្ថិភាព ដូច្នេះហើយប្រតិបត្តិករនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានរារាំងមិនឱ្យទិញផលិតផលពីក្រុមហ៊ុននេះឡើយ។

ខណៈដែលក្រុមហ៊ុនមីក្រុងស្ថិតនៅក្រោមការត្រួតពិនិត្យជាច្រើនខែពីនិយតកររបស់ចិននោះ ក្រុមហ៊ុន Samsung និងក្រុមហ៊ុន SK Hynix បានយល់ឃើញថា ពួកគេហាក់ដូចជាត្រូវស្ថិតក្នុងគំនាបរបស់ប្រទេសមហាអំណាចទាំង២នេះ។ កាលពីខែមុន សហរដ្ឋអាមេរិកបានស្នើឱ្យទីក្រុងសេអ៊ូលជំរុញក្រុមហ៊ុនផលិតបន្ទះឈីបរបស់ខ្លួនកុំឱ្យបំពេញចន្លោះប្រហោងទីផ្សារដោយការលក់ផលិតផលទៅឱ្យប្រទេសចិនឡើយ ហើយចិនទំនងជាផ្ចាញ់តបវិញជាមួយការដាក់បម្រាមលើក្រុមហ៊ុន មីក្រុង ថ្មីៗនេះតែម្ដង។

ថ្វីបើមានភាពតានតឹងផ្នែកនយោបាយក៏ដោយ ក៏ក្រុមអ្នកវិភាគបានមើលឃើញឧបសគ្គរបស់ក្រុមហ៊ុន Micron ថា ជាឱកាសអាជីវកម្មដ៏ច្បាស់លាស់មួយសម្រាប់ក្រុមហ៊ុន Samsung និងក្រុមហ៊ុន SK Hynix។

លោក លី សៀង វូ (Lee Seung-woo) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនផ្សារមូលប័ត្រ Eugene Investment & Securities បានប្រាប់សារព័ត៌មាន Nikkei Asia ថា ក្រុមហ៊ុនកូរ៉េទាំង២នេះអាចកាន់កាប់ចំណែកទីផ្សារបានច្រើនអាស្រ័យលើទំហំខាតបង់របស់ក្រុមហ៊ុនមីក្រុងក្នុងប្រទេសចិន។ នេះគឺជាផលវិជ្ជមានសម្រាប់ពួកគេ ហើយវាមិនច្បាស់ទេថាតើវានឹងមានចំនួនប៉ុន្មាននោះ ប៉ុន្តែវាពិតជាល្អសម្រាប់ពួកគេ។

លោក ម៉ាក លី (Mark Li) អ្នកវិភាគនៅក្រុមហ៊ុន Sanford C. Bernstein បាននិយាយថា នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ក្រុមហ៊ុនមីក្រុងនឹងខាតបង់ប្រហែល ១១% នៃប្រាក់ចំណូលរបស់ខ្លួនដោយសារតែការហាមឃាត់នេះ។ ទោះជាយ៉ាងណាលោកបានបន្ថែមថា ផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាចនឹងច្រើនជាងនេះ។

លោក លី ក៏បានយល់ស្របដែរថា ប្រទេសចិនទំនងជានឹងខិតទៅរកការចរចាជាមួយក្រុមហ៊ុនកូរ៉េទាំង២នេះ ដើម្បីផ្គត់ផ្គង់បន្ទះឈីបអង្គចងចាំ ប៉ុន្តែលោកមិនទាន់ច្បាស់ថា តើក្រុមហ៊ុនទាំងនេះនឹងយល់ព្រមធ្វើការជាមួយចិនឬយ៉ាងណានោះទេ បន្ទាប់ពីមានការបន្ទុចបង្អាក់ពីសម្ព័ន្ធមិត្ត គឺសហរដ្ឋអាមេរិក៕




អត្ថបទបន្ទាប់


របាយការណ៍ CDC៖ គម្រោងវិនិយោគបន្ដកើនឡើង ប៉ុន្ដែទំហំទុនវិនិយោគធ្លាក់ចុះខ្លាំងនៅ៤ខែឆ្នាំ២០២៣

ព័ត៌មាន
នៅរយៈពេល ៤ខែឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ៦៥គម្រោង ដែលមានទំហ…

វៀតណាមគិតចង់ដំឡើងពន្ធ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសទិញអចលនទ្រព្យទុកលក់

ព័ត៌មាន
សមាជិកសភាប្រទេសវៀតណាមគ្រោងនឹងពិភាក្សាគ្នាអំពីច្បាប់មួយចំនួន ដើម្បីដោះស្រាយទីផ្សារអចលនទ្រព្យ ខណៈដែលរដ្ឋសភាបានបើកសម័យប្រជុំថ្មីរបស់ខ្លួនកាលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ