អាកាសយានដ្ឋាន​ថ្មី

អាកាសយានដ្ឋានអន្តរជាតិថ្មីមួយទៀត ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត គណៈកម្មការមួយ ដើម្បីរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ នេះបើយោងតាមលិខិតមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការចុះហត្ថលេខាដោយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបគម្រោងព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី
ដោយ

បើតាម​ខ្លឹមសារ​ក្នុងលិខិត​ដដែលនេះ បានឲ្យដឹងថា គណៈកម្មការ​រៀបចំ​ទីតាំង​​គម្រោង​​សាងសង់​​អាកាស​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញថ្មី នេះ មានសមភាព​ចំនួន ២៣រូប ដែលក្នុងនោះ គឺមាន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា  រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរស៊ីវិល ជាអនុប្រធាន និងឯកឧត្តម ម៉ៅ ភិរណ អភិបាល​នៃគណៈអភិបាល​ខេត្តកណ្ដាល  ជាសមាជិក​អចិន្ត្រៃយ៍ និងសមាសភាព២០នាក់ផ្សេងទៀត សុទ្ធសឹងជាសមាជិក។

បើតាម​ខ្លឹមសារ​លិខិត​របស់រាជរដ្ឋាភិបាល គណៈកម្មការបង្កើតថ្មីៗនេះ មានភារកិច្ច ពិនិត្យ និងកំណត់​និយាមកាទីតាំងសម្រាប់​គម្រោង​សាសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី , សិក្សាវាយតម្លៃថ្លៃដី នៅតំបន់​គម្រោងសាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី និងដើរតួនាទីសម្របសម្រួល និងដោះស្រាយ​បញ្ហា​ ពាក់ព័ន្ធនានាជាច្រើនទៀត ដើម្បីបង្កលក្ខណៈដល់ដំណើរការ​គម្រោង​សាងសង់​អាកាសយាន្ដដ្ឋាន​ថ្មីនេះ។ 

ទោះយ៉ាងណា នៅក្នុងលខិតនេះ មិនបាន​បញ្ជាក់​ពីទីតាំង​ជាក់លាក់ របស់​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មីនេះ នៅឡើយទេ។

យ៉ាងណាក៏​ដោយចុះ កាលពី​ជាងពាក់កណ្ដាល​ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ តាមរយៈលិខិត​មួយ របស់​ទិស្ដីការគណៈរដ្ឋមន្ត្រី​ ដែលមាន​ការ​ផ្សាយ​ព្រោងព្រាត​លើបណ្ដាញ​សារព័ត៌មាន បានឲ្យដឹងថា កម្ពុជានឹងសាងសង់​ ព្រលានយន្តហោះអន្តរជាតិ​ខ្នាតធំមួយទៀត ទំហំ ២.៦០០ ហិចតា នៅក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាការ​វិនិយោគ​ក្នុង​ទំហំទឹកប្រាក់ ១៥០០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយ​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលជា​ក្រុមហ៊ុន​ភាពជា​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ និង ឯកជន។

លិខិតដដែល បានបញ្ជាក់ថា ការវិនិយោគ​ព្រលាន​យន្តហោះ​លំដាប់​ថ្នាក់អន្តរ​ជាតិនេះ បាន​ទទួល​ទុនវិនិយោគ​ពីកម្ចី​ពីធនាគារ​បរទេស​១.១០០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក កម្ចីពី​ភាគទុន​ពីក្រុម​ហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ២៨០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង ដើមទុន​ចុះបញ្ជី ១២០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្នុងនោះ ទុនរបស់​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា (OCIC) មាន​៩០ភាគរយ​ ខណៈរដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន ១០ភាគរយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកបណ្ឌិត អ៊ិន ចាន់នី៖ ឆ្នាំ២០៣០ កម្ពុជាពិតជាអាចសម្រេចគោលដៅ ក្លាយជា ប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់តាមផែនការ

ព័ត៌មាន
នៅក្នុងរបាយការណ៍នោះដែរ ធនាគារពិភពលោក បានលើកឡើងអំពី ដំណើរការឈានទៅសម្រេចគោលដៅ របស់កម្ពុជា ក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នា…

ប៉េង ហួត បើក​គម្រោង​លំនៅដ្ឋាន​ប្រណីត​​ថ្មី​មួយទៀត លើ​ផ្ទៃដី ៤០ហិកតា នៅតំបន់​ផ្លូវ​៦០​ម៉ែត្រ

ព័ត៌មាន
ទីក្រុងរណប​ ING City ភាគខាងត្បូង​រាជ​ធានី​ភ្នំពេញ ឬ​គេ​ស្គាល់ថា តំបន់​ផ្លូវ​ ៦០ម៉ែត្រ (មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន) កំពុង​ពន្លឿន​កា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ