អ្នកជំនួញកម្ពុជា និងវៀតណាមពិភាក្សាគ្នាលើបញ្ហាដឹកជញ្ចូន

អ្នកជំនួញកម្ពុជា និងវៀតណាមប្រមាណ១០០ក្រុមហ៊ុន ជួបពិភាក្សាគ្នាលើបញ្ហាដឹកជញ្ចូន


ក្រុមអ្នកជំនួញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលជាសមាជិករបស់សមាគមភស្តុភារកម្មកម្ពុជាជិត៥០ក្រុមហ៊ុនបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែសីហា ដើម្បីជួបប្រជុំនិងពិភាក្សាជាមួយក្រុមអ្នកជំនួញជនជាតិវៀតណាមប្រមាណ ៥០ក្រុមហ៊ុន ដើម្បីសិក្សានិងពង្រឹងការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ ពិសេសលើវិស័យដឹកជញ្ជូន។
អ្នកជំនួញកម្ពុជា និងវៀតណាមប្រមាណ១០០ក្រុមហ៊ុន ជួបពិភាក្សាគ្នាលើបញ្ហាដឹកជញ្ចូន
ដោយ

ក្រៅពីពង្រឹងការអនុវត្តបែបបទនៃការនាំចូល និងចេញនៃប្រទេសទាំងពីរ ការជួបប្រជុំគ្នានេះ ក៏ជាឱកាសដើម្បីស្វែងរក និងទាក់ទាញការវិនិយោគរវាងរវាងប្រទេសទាំងពីរផងដែរ។ កិច្ចពិភាក្សាដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះ នឹងប្រពឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទឹកដីប្រទេសវៀតណាម។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានដឹកនាំគណៈប្រតិភូប្រមាណជិត៥០ក្រុមហ៊ុន ដើម្បីទៅចូលរួមកិច្ចប្រជុំជាមួយក្រុមវិនិយោគិនវៀតណាម ដែលរកស៊ីក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដើម្បីពិភាក្សានិងសិក្សាស្វែងយល់ពីកាលានុវត្តភាពថ្មីៗ ក្នុងន័យធ្វើឲ្យប្រសើរឡើងនៃវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ។ ក្រៅពីពិភាក្សាជាមួយអ្នកជំនួញក្នុងវិស័យដូចគ្នា ប្រតិភូកម្ពុជា ក៏គ្រោងជួបប្រជុំជាមួយគយវៀតណាម និងគយកម្ពុជានៅព្រំដែនម៉ុកបៃ និងបាវិត ដើម្បីសិក្សា និងពង្រឹងការអនុវត្តបែបបទនាំចេញនាំចូលរវាងប្រទេសទាំងពីរផងដែរ។ ការជួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។

សម្រាប់លោកឧកញ៉ា ស៊ិន ចន្ធី កិច្ចប្រជុំនេះវាមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសទាំងពីរក្នុងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី និងការធ្វើពាណិជ្ជកម្ម ព្រោះវេទិកានេះវាបានផ្តល់ឱកាសអ្នកជំនួញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងឱកាសវិនិយោគ។ ការជួបពិភាក្សាគ្នានេះ ក៏ជាការរួមចំណែកមួយជាមួយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំពង្រឹង និងពង្រីកការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង។

បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ស៊ិន ចន្ធី កិច្ចប្រជុំក្របខណ្ឌវិស័យដឹកជញ្ជូន និងឡូជីស្ទីកនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានអាក់ខានអស់រយៈពេលពីរឆ្នាំ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ កិច្ចប្រជុំនៅឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២២ នៅប្រទេសវៀតណាម។ ប្រតិភូកម្ពុជាដែលដឹកនាំដោយលោកឧកញ៉ា ស៊ិន ចន្ធី បានចាកចេញពីកម្ពុជាទៅវៀតណាមកាលពីព្រឹកថ្ងៃទី២៩ សីហា និងគ្រោងត្រឡប់មកវិញនៅថ្ងៃចុងបញ្ចប់។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាមបានកើនឡើងដល់ជាង៣ពាន់៧រយលានដុល្លារនៅ៦ខែឆ្នាំ២០២២ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង៣ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជាបានចេញទំនិញទៅវៀតមានក្នុងទំហំជាង១ពាន់៣រយលានដុល្លារកើនឡើង៣,៤% ខណៈកម្ពុជានាំចូលពីវៀតណាមមានរហូតដល់ជាង២ពាន់៤រយលដុល្លារកើនឡើងជាង៣៥%៕




អត្ថបទបន្ទាប់


ស្ពានអាកាសថ្មី២ ទីតាំងទៀតនៅភ្នំពេញ នឹងបើកការដ្ឋានសាងសង់នៅសប្ដាហ៍នេះ

ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ទីតាំងបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីសម្រួលការកកស្ទះចរាចរជូនប្រជ…

ចិនតាមមើលយ៉ាងដិតដល់ ចំពោះដំណើរនាវាចរណ៍របស់នាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

ព័ត៌មាន
នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកចំនួនពីរគ្រឿង បានធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិនៃច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ទី ២៨ សីហា ដែលជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ